នាព្រឹក ថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០ នាទី, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសហវ.ខេត្តកំពង់ឆ្នាំង បានចូលរួមកិច្ចប្រជុំ (គ.ហ.ស.) ដើម្បីពិភាក្សាលើរបាយការណ៍តាមដានត្រួតពិនិត្យ
និងវាយតម្លៃប្រចាំឆ្នាំ២០២៣
នៃការអនុវត្ដកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស)។